Ph. 07 808 0889 (Waikato) or 09 889 0238 (Auckland) | office@lim-mcdowall.nz | 中文简介 | Afrikaans | 한국어 | ភាសាខ្មែរ | Español | Français

យើងខ្ញំុជាមន្ត្រីមេធាវីអន្តរប្រវេសន៍ដែលមានទីតាំងនៅ វេលលីងតុន(Hamilton), ប្រទេសណូវែលហ្សេឡង់ (New Zealand) ។ យើងផ្តល់គ្រប់សេវាកម្មដែលទាក់ទងទៅនឹងអន្តរប្រវេសន៍ និង ការដាក់ពាក្យសុំវីសា (Visa) សំរាប់អ្នកដែលមានបំណង រស់នៅ; ធ្វើការ; រៀន រឺ វិនិយោគនៅប្រទេសណូវែលហ្សេឡង់ (New Zealand) ។

ជាដំបូង យើងជួបជាមួយនឹងអតិថិជននៅ វេលលីងតុនសេនត្រល់(Hamilton Central) ; ចនសុនវីល (Johnsonville) និង ឡូវឺហាត់ (Lower Hutt) ។ ហើយយើងក៏អាចរៀបចំការប្រជុំឡើងនៅ អកឡេន (Auckland) បើសិនជាចាំបាច់។ បើសិនជាអ្នកមិនមែនជាអ្នកនៅវេលលីងតុន(Hamilton) ; យើងអាចជួបពិភាក្សាតាមវីដេអូខលអនឡាញ ទោះជាអ្នកស្ថិតនៅផ្នែកខាងណានៃពិភពលោកក៏ដោយ។

យើងខ្ញំុស្តាប់នូវចំណាប់អារម្មណ័របស់លោកអ្នកជាចំបង រួចទើបផ្តល់នូវដំបូន្មានជាផ្លូវការដែលសាក់សមបំផុតទៅនឹងស្ថានភាពជាក់ស្តែងរបស់លោកអ្នក ។

យើងខ្ញំុស្តាប់នូវចំណាប់អារម្មណ័របស់លោកអ្នកជាចំបង រួចទើបផ្តល់នូវដំបូន្មានជាផ្លូវការដែលសាក់សមបំផុតទៅនឹងស្ថានភាពជាក់ស្តែងរបស់លោកអ្នក ។ យើងយល់ពីការលំបាកនិង ស្រ្តេសអំពីអន្តរប្រវេសន៍ទៅកាន់ប្រទេសថ្មីមួយ ហើយគោលបំណងមួយរបស់យើងគឺត្រូវជួយធ្វើអោយស្ថានការណ៍កាន់តែមានភាពងាយស្រួលតាមដែលអាចធ្វើបាន។ ដោយសារតែពួកយើងជាមន្រ្តីមេធាវីពួកយើងអាចផ្តល់នូវសេវាកម្មជាច្រើនទៀត

ដែលពាក់ព័ន្ធនឹងច្បាប់ សំរាប់អ្នក និង គ្រួសារអ្នក។

យើងជួយជាមួយនឹង៖

– វីសាទេសចរណ៍ (ជាលក្ខណះស្តង់ដារ និង ជាលក្ខណះដៃគូ)
– វីសាសិស្សនិស្សិត (កូនក្នុងបន្ទុក និង សិស្សនិស្សិតអន្តរជាតិ)
– វីសាការងារ (ជំនាញអន្តរប្រវេសន៍; ជំនាញខ្លីៗ; ជំនួយនិយោជក និង ផូស ស្តាឌី)
– វីសាស្នាក់នៅ (ជំនាញអន្តរប្រវេសន៍; ផ្នែកឪពុកម្តាយ; ដោយការងារ និង ការវិនិយោគ)
– ការស្នាក់នៅជាអចិន្រ្តៃយ៍

រឿងក្តីរបស់អ្នក៖

យើងព្យាយាមផ្តល់នូវសេវាកម្មដែលមានស្ថេរភាពនិងភាពឥតខ្ចោះដល់អតិថិជនរបស់យើង; ហើយយើង
ផ្តោតសំខាន់លើគោលបំណងអន្តរប្រវេសន៍របស់អ្នក។ យើងដឹងថាមិនមានរឿងក្តីពីរណាដែលដូចគ្នានោះ
ទេ ហើយយើងនឹងធ្វើការជាមួយអ្នកដើម្បីយល់ច្បាស់ពីស្ថានភាពរបស់អ្នក; និង បង្ហាញរឿងក្តីរបស់អ្នក
ទៅកាន់មន្រ្តីអន្តរប្រវេសន៍ញ៉ូសេឡេនទៅតាមវិធីដែលល្អបំផុតតាមដែលអាចធ្វើបាន។

ព៌តមានទាក់ទងនឹងការណាត់ជួប៖

ការជួបជុំកើតឡើងបានលុះត្រាតែមានការណាត់។ អ្នកមិនចាំបាច់ធ្វើដំណើរមកជួបយើងផ្ទាល់នៅវេលលីងតុន(Hamilton) នោះទេ យើងអាចជួបអ្នក និងពិភាក្សាពីករណីរបស់អ្នកតាមស្កែប (Skype) ទោះជាអ្នកនៅទីណាក៏ដោយ។

មូលហេតុដែលអ្នកគួរតែមានមន្រ្តីមេធាវីជួយចាត់ចែងការដាក់ពាក្យសុំវីសារបស់អ្នក៖

 1. តំលៃសេវា គឺប្រហាក់ប្រហែលនឹងមន្រ្តីប្រឹក្សាអន្តរប្រវេសន៍ពេញសិទ្ធិ។
 2. អ្នកចង់បានឪកាសជោគជ័យលើពាក្យសុំនិងមន្រ្តីមេធាវីដែលពោរពេញដោយចំណេះដឹង
  អំពីច្បាប់។
 3. មេធាវីផ្តល់សេវាកម្មពេញលេញដល់អតិថិជន; បើសិនជាអ្នករើគ្រួសាររបស់អ្នកមកនៅ
  ញ៉ូសេឡេន(New Zealand) ពួកយើងក៏អាចជួយទាក់ទងនឹងអចលនទ្រព្យ; ព្រាងឯកសារច្បាប់; សញ្ញាប័ត្រ និង ផ្តល់ដំបូន្មានទូទៅដែលទាក់ទងនឹងច្បាប់។
 4. Lim McDowallជំនាញខាងតំណាងអោយអតិថិជនក្នុងបញ្ហាអន្តរប្រវេសន៍។
  នេះមានន័យថា យើងពង្រឹងការតាមដានជាមួយការផ្លាស់ប្តូរដ៏សាំញាំក្នុងវិស័យច្បាប់ដែលមានផងប៉ះ
  ពាល់យ៉ាងខ្លាំងដល់ជីវិតបុគ្គល។ យើងផ្តល់សេវាកម្មជាលក្ខណះអាជីព និងផ្តល់ភាពស្ងប់សុខក្នុងចិត្ត
  ក្នុងការថែទាំពាក្យសុំវីសារបស់អ្នកទាំងស្រុង។
 5. មន្ត្រីមេធាវីយើងត្រូវបានផ្តល់សិទ្ធិដោយច្បាប់សង្គមប្រទេសណូវែលហ្សេឡង់
  (New Zealand Law Society)។ ដើម្បីពិនិត្យលើមេធាវីថាតើគេនៅមានសញ្ញាប័ត្រអនុវត្តរឺអត់
  សូមចូលទៅក្នុងទំព័រនេះ ហើយសរសេរឈ្មោះរបស់មេធាវីនោះ
 6. អ្នកមិនអាចទទួលជំនួយអន្តរប្រវេសន៍ រឺក៏ដំបូន្មានពីជនណាដែលមិនមែនជាមេធាវី
  ពេញសិទ្ធិ រឺ មន្រ្តីប្រឹក្សាអន្តរប្រវេសន៍ពេញសិទ្ធិ រឺជនណាដែលត្រូវបានបដិសេធផ្តល់សិទ្ធិពេញលេញ
  នោះទេ។ បើសិនជាអ្នកនៅតែធ្វើ ពាក្យសុំរបស់អ្នកនឹងត្រូវបានបដិសេធពីអន្តរប្រវេសន៍ញ៉ូសេឡេន
  (Immigration New Zealand)។
BACK